បន្ទាប់ពីស្រាយកំហឹងហើយយើងទៅដេកគុកលេង!

12

 

ភ្នំពេញ៖ឃាត់ខ្លួនជនដៃដល់​ ៤​ នាក់​ ពាក់ព័ន្ធ​ប្រើហឹង្សារ​លើជនសង្ស័យលួចទូរស័ព្ទ​ បញ្ជូនទៅតុលាការ​ ។

ជនសង្ស័យ​ចំនួន​ ៤​ នាក់​ ប្រុស​ ៣​នាក់​ ស្រី​ ១​នាក់​ ដែលពាក់ព័ន្ធ​ប្រើហឹង្សារ​លើ​ជនសង្ស័យលួចទូរស័ព្ទ​ នៅផ្សារព្រៃទា​ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌពោធិសែនជ័យឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់​ ។​ នេះបើតាមការប្រាប់អោយដឹងពីលោក​វរៈសេនីយ៍ឯក​ យឹម​ សារ៉ាន់​ អធិការ​ នគរបាលខណ្ឌពោធិសែនជ័យ​ ។​

កំហឹងមួយឆាវបំផ្លាញអនាគតខ្លួនឯងក្នុងមួយប៉ប្រិចភ្នែក​ ។​ ដូច្នេះ​សូមកុំចូលចិត្តប្រើហឹង្សារដោះស្រាយបញ្ហា​ ។​

សូមគាំទ្រ​សមត្ថកិច្ច​នគរបាល​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិសែនជ័យ​ ដែលចាត់វិធានការណ៍ចំពោះជនបង្ករហឹង្សារខាងលើ​ ។