នារី​វ័យក្មេងស្រស់ស្អាតម្នាក់​បាន​ធ្លាក់ពីលើ​អាគារ The Litzស្លាប់​យ៉ាង​អាណោចអាធ័ម

1

ភ្នំពេញ​៖​ នារី​វ័យក្មេងម្នាក់​បាន​ធ្លាក់ពីលើ​អាគារ The Litz Hotel Suite បណ្ដាលឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅនឹង​កន្លែង​ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ផ្ញាក់​ផ្អើល​ឡើង​កាល​ពី​វេលាម៉ោង​១០៖៣០យប់​ថ្ងៃ​ទី​១២ខែ​កញ្ញា​ឆ្នាំ​២០១៨​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​សណ្ឋាគារ​(​The Litz Hotel Suite) តាម​បណ្ដោយ​ផ្លូវ​១០៥ស្ថិត​ក្នុង​សង្កាត់​បឹង​ប្រលិត​ ខណ្ឌ​៧មករា​ក្រុងភ្នំពេញ​។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថានៅ​មុន​ពេល​កើត​ហេតុគេបានលឺសំឡេងលាន់យ៉ាងខ្លាំង ស្រាប់តែក្រឡេកមើលទៅមុខ​សណ្ឋាគារ​(​The Litz Hotel Suite)​ ឃើញនារី​វ័យ​ក្មេង​ម្នាក់​បានដេកស្លាប់ដោយគេឃើញធ្លាក់មកពីលើអាគារ​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​នៅ​និង​កន្លែង​។

ក្រោយកើតហេតុសព​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​កោសល្យ​វិច័យ​កំពុង​តែ​ត្រួត​ពិនិត្យ​ដើម្បី​ស្វែង​រក​ការ​ពិត​ដែល​នៅ​ពី​ក្រោយ​ថា​ជា​ករណី​អ្វី​ឲ្យ​ប្រាកដ​៕