លោកឧត្តម សេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងកការនគរបាលរាជធានីភ្នំពេញ ប្តេជ្ញាបំរើ​ប្រជា ពលរដ្ឋអោយបានល្អប្រសើរ

1

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានប្តេជ្ញាចិត្តការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់នៅក្នុងរាជធានីភ្នំពេញ ឲ្យបានល្អប្រសើរ ដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងជាពិសេសបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ។

ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងពិធីចូលកាន់តំណែងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួង មហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី ។

សម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ បានចេញប្រកាសប្រគល់ភារកិច្ចជូនលោកឧត្តម សេនីយ៍ឯក ស ថេត ជាស្នងការនគរបាលរាជធានីភ្នំពេញជំនួសលោកនាយឧត្តមសសេនីយ៍ ជួន សុវណ្ណ ដែលត្រូវទៅទទួលតួនាទីថ្មីជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញន ។

ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អះអាងថាប្តេជ្ញា អនុវត្តន៍យ៉ាងស្មោះត្រង់បំផុតចំពោះជាតិ សាសនា ព្រះមហា ក្សត្រ គោរព និងប្រតិបត្តិយ៉ាងមុឺងម៉ាត់ចំពោះរដ្ឋធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជា គោរព និងអនុវត្តន៍តាមកម្មវិធីនយោបាយចតុកណដំណាក់កាលទី៤ របស់ាជរដ្ឋាភិបាល ប្រតិបត្តិយ៉ាងមុឹងម៉ាត់ និងដោយសច្ចៈធម៌ចំពោះមុខច្បាប់ និងបទបញ្ញត្តិផ្សេងៗរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាកម យកអស់ កម្លាំងកាយចិត្តនូវគំនិតប្រាជ្ញា ដើម្បីបំរើសេវាសាធារណជូនប្រជាពលរដ្ឋ រក្សាសាមគ្គីភាពផ្ទៃក្នុង និងអង្គភាពពាក់ព័ន្ធផ្សេងៗទៀតអោយបានល្អបន្ថែមទៀត ។

លោកឧត្តមសេនីយ៍ ឯកបន្តទៀតថា ដើម្បីសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត ត្រូវមានការសហប្រតិបត្តិការជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ ថ្នាក់ នៃស្ថាប័នអង្គភាពពាក់ព័ន្ធ នានាដែលមានកងកម្លាំង ប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន អង្គការជាតិ អន្តរជាតិក្នុងការ ឆ្លុះបញ្ខាំងសំដៅពីចំណុចអវិជ្ជមានមួយខំនួន ដើម្បីធានា អនុវត្តអោយមានប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យដ៏​ ត្រចះត្រចង់ផងដែរ ។

លោកឧត្តមសេនីយ៍ឯកបានបញ្ជាក់សង្កត់ធ្ងន់ថា កត្តាដែលនាំអោយរាជធានីភ្នំពេញមានសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពល្អ គឺជាជោគជ័យនៃការអនុវត្តគោល នយោបាយចតុកោណអាណត្តិទី៤ របស់រាជរដ្ឋាភិបាល និងការអនុវត្តទិសដៅដែលក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរ បាលជាតិបានដាក់ចេញ ។

សូមបញ្ជាក់ថា ក្នុងឱកាសនៃការប្រកាសចូលកាន់តំណែង ជាស្នងការនគរបាលរាជធានីភ្នំពេញ របស់លោកឧត្តម សេនីយ៍ឯក ស ថេត ក៏មានវត្តមានអស់លោក លោកស្រី ជា មន្ត្រីនគរបាលក្រោឱវាទគ្រប់កំដាប់ថ្នាក់នៃស្នងការដ្ឋាននគរ បាលរាជធានី ព្រមទាំងអស់លោក លោកស្រីជាប្រធាន អនុ ប្រធានមន្ទីរពាក់ព័ន្ធ និងវត្តមានលោកអភិបាល អភិបាលរង ខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញផងដែរ ៕