ជិះម៉ូតូចេញពីផ្ទះទៅទិញបាយឆាពេលត្រឡប់មកវិញអកសឺនឹងរថយន្ថចាប់ហ្វ្រាំងខ្លាំងដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ

9

ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូទៅរកទិញបាយឆាយកមកហូបនៅឯផ្ទះរបស់គាត់ ពេលត្រឡប់មកវិញក៍បានអកសឺជាមួយនឹងរថយន្ថប្រហែលជាចាប់ហ្វ្រាំងខ្លាំងពេកបានបណ្ដាលឲ្យម៉ូតូដួលហើយបោកក្បាលទៅនឹងថ្នល់បែកហូរឈាមពេញផ្លូវក៍ត្រូវបានប្រជាពលរដ្ធជួយហៅរថយន្ថដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យដើម្បីជួយជីវិតគាត់ លុះដឹកបានពាក់កណ្ដាលផ្លួវបុរសរូបនោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ។

ហេតុនេះបានកើតឡើងកាលពីវេលាម៉ោង​​ ១០ នឹង​ ៣០នាទី យប់ថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០១៨នៅត្រង់ចំណុចទល់មុខនឹងសាលារៀនបឹងត្របែកខាងត្បូងតាមបណ្ដោយផ្លូវ២៧១ភូមិក្បាលទំនប់ទី១សង្កាត់បឹងទំពុនទី១ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕
បើតាមប្រភពពីកន្លែងកើតហេតុបានប្រាប់នាក់សាព័ត៏មានយើងបានឲ្យដឹងថាបុរសដែលបានស្លាប់បាត់បង់ជីវិតនោះគឺជិះម៉ូតូ១គ្រឿងម៉ាកស្គុបពីពណ៍សរលាយខ្មៅពាក់ស្លាកលេខ ភ្នំពេញ

1BD 3918 ជីះក្នុងទិសដៅពីលិចមកកើតតាមបណ្ដោយផ្លូវ ២៧១ដើម្បីឡប់មកផ្ទះវិញក៍បានជួបគ្រោះថ្នាក់ដួលម៉ូតូខ្លួនឯងរហូតស្លាប់បាត់បងជីវិតតែម្ដងទៅ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលរដ្ធានក៍បានចុះមកធ្វើការវា់ស់វែងនឹងលើកម៉ូតូរបស់ជនរងគ្រោះចេញពីផ្លូវដើម្បីកុំស្ទះចរាចរណ៍ ចំណែកសាកសពវិញសមត្ថកិច្ចបានធ្វើកុសល្យវិច្ច័យរួចរាល់ហើយទើបប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី ។អត្ថបទ៖ហេងវុត្ថា