ស្លាប់ទៀតហើយគួរឲ្យរន្ធត់ណាស់យុវជនម្នាក់បើកម៉ូតូទៅបុកគោយន្ថដឹកឫស្សីជុងចំបំពង់ករបណ្ដាលឲ្យស្លាប់ភ្លាមៗ

6

ភ្នំពេញ៖ គួរឲ្យរន្ធត់ណាស់យុវជនម្នាក់បានបើកម៉ូតូទៅបុកគោយន្ថដែលដឹកឫស្សីពីក្រោយបណ្ដាលឲ្យជុងចំបំពង់ករប្រកាច់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុណ៍ ។គ្រោះចរាចរណ៍ដ៍គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៤នឹង២០នាទីរសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ ២០១៨ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ៦អា ត្រង់ចំណុចខាងត្បូងប៉ុស្ត៍បាក់ខែង ក្នុងភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

យុវជនដែលបានស្លាប់បាត់បងជីវិតនោះមានឈ្មោះ ផាតសុលីនភេទប្រុសអាយុ២៨ឆ្នាំរសនៅភូមិថ្មី ឃុំក្រឡា ស្រុកកំពង់សៀមខេត្តកំពង់ចាម បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ ១២៥ពណ៍ខ្មៅ ពាក់ស្លាកេខកំពង់ចាម 1F1857 ។
បើតាមប្រភពព័ត៏មានពីប្រជាពលរដ្ធដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញោយន្ថដឹកឫស្សីពេញបើកបរស្របទិសដៅគ្នាតាមបណ្ដោយផ្លូវ លេខ​៦អាពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើម៉ូតូក៍បានជ្រុលទៅបុកគោយន្ថពីក្រោយរួចជុងនឹងចុងឫស្សីចំបំពង់ករបណ្ដាលឲ្យប្រកាច់ស្លាប់ភ្លាមៗ ។
ក្រោយពេលកើតហេតុណ៍សមត្ថកិច្ចជំនាញបានចុះមកដល់ដើម្បីធ្វើការវាស់វែង នឹងទាក់ទងរកសាច់ញាតិនឹងធ្វើកុសល្យវិច្ច័យរួចរាល់ហើយក៍បានប្រគល់ឲ្យទៅក្រុមគ្រួសារដឹងយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ។អត្ថបទ៖ហេងវុត្ថា