បុរសម្នាក់ស្រវឹងស្រាបើករថយន្តកុងតឺន័ររេចង្កូតទៅបុករថយន្តស៊ិនទ្រីកំពុងឈប់ប្រមូលសំរាមបណ្ដាលរងរបួសធ្ងន់ស្រាល៤នាក់នៅផ្លូវជាតិលេខ៤

5

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោគជាំបើករថយន្តកុងតឺន័រមួយគ្រឿងរេចង្កូតទៅបុករថយន្តដឹកសំរាមក្រុមហ៊ុនសុីនទ្រីកំពុង់ឈប់ដាក់សំរាមពេញទំហឹងបណ្តាលអោយរថយន្តស៊ិនទ្រីធ្លាក់ចូលប្រឡាយទឹកល្អុយរងរបួសធ្ងន់ពីរនិងស្រាលពីរ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០-៤០នាទីយប់ថ្ងៃទី៣ខែសីហាឆ្នាំ២០១៨។

ស្ថិតតាមមបណ្តោយផ្លូវជាតិលេខ៤ចំណុចជិតដល់ផ្លូវរថភ្លើង ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៍ពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកុងតឺន័រក្បាលពណ័សពាក់ស្លាកលេខព្រះស៊ីហនុ.3A3689បើកពីកើតទៅលិចក្នុងសន្ថានភាពស្រវឹងស្រាជោគហើយបើករេពេញផ្លូវខណះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងមកខាងស្ដាំចូលផ្លូវគេជ្រុលទៅបុករថយន្តស៊ិនទ្រី
មួយក្បាលពណ៍លឿលលេខរៀង(២៦)បានចតដាក់សំរាមពីលិចទៅកើតចំពេញទំហឹងបញ្ឆិតក្បាលរថយន្តបណ្ដាលរុញរថយន្តស៊ិនទ្រីធ្លាក់ចូលប្រឡាយទឹកស្អុយនិងរបួសធ្ងន់និងស្រាលរួមទាំងតៃកុងផងសរុប៤នាក់ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះភាមៗចំណែករថយន្តទាំងពីររងការខូចខាតយ៉ាងដំណំ៕
ក្រោយហេតុការណ៍អ្នកបើកបររថយន្តកុងតីន័រត្រូវសមត្ថកិច្ចនាំខ្លួនយកទៅប៉ុស្តិ៍កន្ទោករងចាំជំនាញមកទើបនិងប្រគល់អោយ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៍បានចុះមកដល់ទាក់ទងជំនាញមកវាស់វែងនឹងយករថយន្តបង្ករនិងតៃកុងព្រមទាំងរថយន្តរងគ្រោះទៅការិយាល័យចរាចរណ៍ជើងគោកស្នងការរាជធានីភ្នំពេញរងចាំអោយម្ចាស់ក្រុមហ៊ុនចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។អត្ថបទ៖ហេងវុត្ថា