កម្លាំងសមត្ថកិច្ច ប៉ុស្ត៍ស្រះចកបានសហការណ៍គ្នាចុះបង្ក្រាបករណីប្រើប្រាស់ នឹងជួញដូរគ្រឿងញៀននៅតាមផ្លូវរថភ្លើង

7

ភ្នំពេញ ៖ នៅវេលាម៉ោង ៩ ព្រឹក ថ្ងៃទី០៣ ខែ សីហា ឆ្នាំ ២០១៨ សមត្ថកិច្ចប៉ុស្ដ៍នគរបាលស្រះចកបានចុះបង្រ្កាបនិងឃាត់ខ្លួននារីពីរនាក់ដែលជាប់ពាក់ពន្ធ័ករណីប្រើប្រាស់និងជួញដូរគ្រឿងញៀនដែលទីតាំងសមត្ថកិច្ចចុះបង្រ្កាបនៅក្នុងភូមិ៣សង្កាត់ស្រះចក ខណ្ឌដូនពេញវត្ថុតាំងដែលសមត្ថកិច្ចចុះបង្រ្កាបនិងឃាត់បានគ្រឿងញៀនចំនួនសរុបទាំងពីរនាក់ ៧៥ កញ្ចប់តូច ហេីយឃាត់ខ្លួនបាននារីពីរនាក់

នារីទី១ មានឈ្មោះ ប្លុយ ស្រីអូនភេទស្រី អាយុ ៣៥ ឆ្នាំ មានកូន២នាក់រសនៅផ្ទះជួលក្នុងផ្លូវភូមិទី៣សង្កាត់ស្រះចក ខណ្ឌដូនពេញ
នារីទី២ ចាន់ ធី ភេទស្រីអាយុ ២៣ឆ្នាំមានកូន២នាក់ស្នាក់នៅផ្ទះជួលក្នុងផ្លូវ
រថភ្លេីងភូមិទី៣សង្កាត់ស្រះចក ខណ្ឌដូនពេញបច្ចុប្បន្នជនសង្ស័យទាំងពីត្រូវបានមត្ថកិច្ចក៍សាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការតាមនិតិវិធីនៃច្បាប់។ដោយ ហេង វុត្ថា