ឯកឧត្តមព្រឹទ្ធាចារ្យ ប៊ូ ថង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ប្រគេនទៀនវស្សាដល់ព្រះគ្រូចៅអធិការចំនួន ៧វត្ត

3

រតនគីរី៖ ដើម្បីចូលរួមក្នុងពិធីបុណ្យ ចូលព្រះវស្សា ដែលជាពិធីបុណ្យប្រពៃណី ព្រះពុទ្ធសាសនា ដែលនឹងចូលមកដល់ នាពេលដ៏ខ្លីខាងមុខនេះ ឯកឧត្តមព្រឹទ្ធាចារ្យ ប៊ូ ថង ទីប្រឹក្សាសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវរួមទាំង ឯកឧត្តម ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តមលោកជំទាវ ជាថ្នាក់ដឹកនាំខេត្ត នាព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៨ បាននិមន្តព្រះគ្រូចៅអធិការមកពីវត្ត។

ក្នុងពិធីនេាះដែរ មានវត្តមាន ព្រះគ្រូចៅអធិការមកពីវត្តចំនួន ៧រួមមាន វត្តវត្តភ្នំស្វាយ វត្តភូមិថ្មី វត្តភូមិប៉ុង វត្តភូមិហ្វាំង វត្តអូរចេង និងវត្តបរកែវ ដើម្បីប្រគេនទៀនវស្សា និងបច្ច័យ ព្រមទាំងគ្រឿងឧបភោគបរិភោគ មួយចំនួនផងដែរ។

ពិធីប្រពៃណី ព្រះពុទ្ធសាសនា ខាងលើនេះ ប្រារព្វធ្វើឡើងនៅភូមិគ្រឹះ ឯកឧត្តម អាចារ្យ ប៊ូ ថង ស្ថិតនៅ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។

​ពិធីបុណ្យប្រពៃណី ព្រះពុទ្ធសាសនានេះ ប្រព្រឹត្តទៅតាមលំដាប់លំដោយ ប្រពៃណី ព្រះពុទ្ធសាសនា មាន ពិធីសូត្រ
មន្តចំរើនព្រះបរិត្ត។

គួរបញ្ជាក់ថា ក្នុងឱកាសនេះឯកឧត្តម ព្រឹទ្ទាចារ្យនិងលោកជំទាវ បានប្រគេនដល់ព្រះគ្រូចៅអធិការទាំង៧វត្ត ក្នុងវត្តទទួលបានទៀនវស្សាមួយគូរបច្ច័យ ៣០ម៉ឺនរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតផងដែរ៕