បង្ក្រាប​រថយន្ដ​សាំ​យ៉ុង​ដឹកឈើ​ឡាំង ឃ្លុំ ២គ្រឿងបំរុងលោតឆ័ត្រទៅលក់នៅព្រុំដែនប្រទេសវៀតណាម

9

ក្រចេះ៖ នា​ថ្ងៃទី២១ខែ កក្កដា ឆ្នាំ២០១៨ នេះ ក្រោយពី​ទទួលបាន​ពត៌មាន​ថា មាន​រថយន្ដ​សាំ​យ៉ុង ដឹកឈើ​ប្រភេទ​លេខ១ឡាំង​ឃ្លុំ ជាច្រើន​គ្រឿង​កំពុង​ចរាចរណ៍ ដឹកជញ្ជូន​ឆ្លងដែន​ខុសច្បាប់​បំរុងទៅ​លក់នៅប្រទេស​វៀតណាម។ខ័ណៈកងរាជអាវុធហត្ថ មន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធ និងជំនាញ​រដ្ឋបាល​ព្រៃឈើ​ក្នុងខេត្តដេកសម្ងំស្ងៀម​ចាំតែ​ទទួលផលស្រាប់ៗ រហូតទល់តែ កំលាំង​អាវុធហត្ថ​លើផ្ទៃប្រទេសសហការ និងបញ្ចា ទើបចុះ​ទប់ស្កាត់​បង្ក្រាបបាន​រថ​យន្ដ​សាំ​យ៉ុង​ដឹកឈើ​ប្រភេទ​លេខ​១ ឡាំង​ឃ្លុំ បំ​រ៉ុង​ដឹក​ឆ្លងដែន ទៅ​វៀតណាម ​បានចំនួន២គ្រឿង ក្នុងចំណោម​រថយន្ដ​ជាច្រើន​គ្រឿង ។

ដោយមានសេចក្ដីរាយការណ៍ផ្ទាល់ទៅ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហុង វិ​ណុល មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេសថាមានរថយន្ថសាំយ៉ុងជាច្រើនគ្រឿងដឹកឈើគ្នានច្បាប់ទំលាប បំរុងឆ្លងដែនទៅលក់ព្រុំដែនប្រទេសវៀតណាមភ្លាមនោះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហុង វិ​ណុល មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានដាក់​បទបញ្ជា​ផ្ទាល់​ទៅ លោក សាន ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ដ​ក្រចេះ អោយ​ចុះ​ទប់​ស្កាក់​និង​

បង្ក្រាប រថយន្ដ​សាំ​យ៉ុង​ដឹកឈើ ដែល​ខូច និងបែកកង់នៅ​កណ្ដាលផ្លូវ២គ្រឿង ស្ថិតនៅ​ចំណុច​ភូមិ ស្រែ​រនាម ឃុំ​ខ្សឹ​ម ស្រុក​ស្នួល ខេត្ដ​ក្រចេះ ។ ភ្លាមៗនោះដែរ លោក សាន ប៊ុន​ថា​ន មេបញ្ជាការខេត្តក្រចេះ បាន​ចាត់​កំលាំង​អាវុធហត្ថ​ខេត្ដ ជាច្រើន​នាក់ ដឹកនាំ​ដោយ លោក វរៈសេនីយ៍ឯក គឹ​ង ស៊ា​ង​ឡៃ មេ​បញ្ជាការរង​កងរាជអាវុធហត្ថ​ខេ​ត្ថ​ក្រចេះ បាន​ចុះទៅ​ដល់ទី​តាំង​រថយន្ដ​សាំ​យ៉ុង​នោះ តែ​ត្រូវ​ពួក​ឈ្មួញ​ដឹងខ្លួន​ក៏បាន​អូស​នឹង​បើករថយន្ដ​ទាំង២គ្រឿង​នោះ យកទៅ​លាក់ទុក តែ​ដោយ​ការ​ខឹ​ត​ខំប្រឹងប្រែង របស់​កងកំលាំង​អាវុធហត្ថ បាន​ចុះ​រុក​រកឃើញ​រថយន្ដសាំយ៉ុងដឹកឈើ​ទាំង២គ្រឿងនោះ ហើយបាន​ចាប់​ចាប់​រឹម​អូស​រថយន្ដ​ដឹក​ឈើ​ប្រគល់ជូន​ជំនាញ​រដ្ឋបាល​ព្រៃឈើឃំុឃ្សឹម​ ស្រុកស្នួល ដើម្បី​រក្សាទុក និងចាត់ការ​តាម​និតិ​វិធី​ច្បាប់ ។