ឃើញអ្នករើសអេតចាយពេលយប់កុំអាណិតពេក!ភាគច្រើន ចោរលួចជាឆក់…..

9

បាត់ដំបង៖ជនសង្ស័យពីរនាក់បន្លំខ្លួនដើររើសអេតចាយពេលយប់បានយកដុំថ្មគប់បំបែកកញ្ចក់រថយន្តមួយគ្រឿងលួចយកលុយ

ចំនួន៥០០ ដុល្លារនិងលុយខ្មែរ១៥មុឺនរៀលរបស់ម្ចាស់ឈ្មោះថុង សុខថៃ ភេទប្រុស អាយុ ៤០ឆ្នាំរស់នៅភូម២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ជនសង្ស័យបានធ្វើសកម្មភាពកាលពីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចកើតហេតុខាងលើវេលាម៉ោង២យប់បានសម្រេចហើយរត់គេចខ្លួនចូលក្នុងស្ថានីយ៍រថភ្លើង។

លោកឧត្តមសេនីយត្រីជេត វណ្ណី ស្នងការរងទទួលបន្ទុកផែនព្រហ្មទណ្ឌបានអោយដឹងថា៖ជនសង្ស័យឈ្មោះ ១-បឿ បារាំង ភេទប្រុស អាយុ២៥ឆ្នាំ ២-ឈ្មោះ យឿ ម៉ៅ ជាក្រុមរើសអេតចាយដូចគ្នាត្រូវកម្លាំងបង្ការ បង្ក្រាប ចាប់ខ្លួននៅវេលម៉ោង១២និង៣០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នៅសង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

វត្ថុតាងដែលសមត្ថកិច្ចរកឃើញបានប្រគល់ជូនម្ចាស់ដើមវិញរួមមានៈកាត់ATM ៧សន្លឹក លិខិឆ្លងដែនដែន៣សន្លឹក និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
ចំនួន១១សន្លឹករីជនសង្ស័យទាំងពីរការិយាល័យជំនាញកំពុងចាត់ការទៅតាមនិតិវិធី៕