ដល់វេនចិនបញ្ជូនកម្លាំងជំនាញរុករកបន្ថែម តាមការស្នើរបស់រដ្ឋាភិបាលថៃ ក្នុងយុទ្ធនាការស្វែងរកកុមារ១៣នាក់

110

ថៃ៖ រាជរដ្ឋាបាលថៃបានបើកយុទ្ធនាការស្វែររកទ្រង់ទាយធំ ដោយប្រើកងកម្លាំងទាំងប៉ូលីស និងយោធាថៃប្រមាណជាង ១០,០០០នាក់(មួយមឺុននាក់) នេះបើយោងតាមនិទ្នន័យនាយកដ្ឋានគ្របគ្រងកងកម្លាំងថៃបានរាយការណ៌ និងមានការស្នើកម្លាំងអន្តរជាតិ មានមន្ត្រីជំនាញមុជទឹកពីអង់គ្លេស សហរដ្ឋអាមេរិក ហើយថ្ងៃនេះឃើញការមកដល់នៃកងកម្លាំងជំនាញចិនមួយក្រុមបន្ថែមទៀតដើម្បីជួយមនុស្ស១៣នាក់ ។

ការចំណាយលើកនេះច្រើនលើសលប់សំរាប់រដ្ឋាភិបាលថៃក្នុងការ ជួយកុមារកីឡាករថៃចំនួន១៣នាក់ដែលបានបាត់ខ្លួនក្នុងរូងភ្នំ “ថាំហ្លួង” ខេត្តឈៀងរ៉ៃ ភាគខាងជើងប្រទេសថៃអស់រយៈពេលជិត១០ថ្ងៃមកហើយមកដល់ថ្ងៃនេះ ។

ក្នុងនោះគេសង្កេតឃើញថៃបានប្រើប្រាស់ធនធានជាមនុស្ស និងឧបករណ៌សង្គ្រោះស្ទើគ្រប់មធ្យោបាយ រាប់ទាំងការស្កេនរូងភ្នំទាំងមូលដោយ បច្ចេកវិទ្យា Surface 3D ខណៈប្រទេសអ្នកមានខ្លះគ្មានលទ្ធភាពអនុវត្តកម្មវិធីដ៏ថ្លៃកប់ពពកនេះទេ ដែលត្រូវចំណាយខ្ទង់រាប់រយលានបាត និងចំណាយយ៉ាងធំសម្បើមទៅលើសេវាជួលក្រុមជំនាញអន្តរជាតិនានា និងការចំណាយមួយផ្នែកធំទៀតលើកងកម្លាំងជាតិថៃដែលដាក់អោយ ប្រតិបត្តិការណ៌ក្នុងរឿងនេះមិនតិចឡើយ ។

តើពួកគេទាំង១៣នាក់ស្ថិតនៅទីណា? បើដងភ្នំ “ថាំហ្លួង” ទាំងមូលគ្របដណ្តប់ដោយប្រព័ន្ធរ៉ាដាស្ទើទាំងស្រុងទៅហើយ ។ បើទោះជាស្លាប់ក្នុងរូងភ្នំក៏សាកសពពួកគេមិនអាចលាក់ជិតពីការស្កេនក្នុងកញ្ចក់ Monitor Surface 3D ដែរ ។

តើយុទ្ធនាការនេះពិតជាមានឆន្ទៈស្វែងរកមនុស្ស១៣នាក់ពិតមែនឬ?

ប៉ុន្តែទោះជាយ៉ាងណាក៏គួរអោយកោតសរសើរជីវិតកុមារថៃ ១៣នាក់ មានតម្លៃជាសកលមិនអាចកាត់ថ្លៃបាន រហូតធ្វើអោយរដ្ឋាភិបាលយោធាលោកឧត្តមសេនីយ ប្រាយុទ្ធ ចាន់អូចា តស៊ូ និងលះបង់ដល់ថ្នាក់នេះ  ៕ សិប ឡាវី