ថ្ងៃស្អែក កូរ៉េខាងត្បូង នឹងបញ្ជូនបេសកជនពិសេស ទៅកាន់កូរ៉េខាងជើង

15

សេអ៊ូល៖ ទីភ្នាក់ងារ Xinhua បានចុះផ្សាយនៅថ្ងៃទី៤ ខែមីនានេះថា លោក Moon Jae-in ប្រធានាធិបតីកូរ៉េខាងត្បូង បានសម្រេចបញ្ជូនបេសកជនពិសេស ទៅកាន់ប្រទេសកូរ៉េខាងជើង នៅថ្ងៃទី៥ ខែមីនា ស្អែកនេះ។

គួរបញ្ជាក់ថា ការសម្រេចចិត្តនេះ ត្រូវបានគេមើលឃើញថា បន្ទាប់ពីមេដឹកនំាកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជូនប្រតិភូជាន់ខ្ពស់របស់ខ្លួន មកកាន់ប្រទេសកូរ៉េខាងត្បូងកាលពីខែមុន នៅក្នុងអំឡុងពេលប្រកួតកីឡា អូឡាំពិកនារដូវរងា ។

ប្រភពដែលដឹងព័ត៌មាននេះបានឲ្យដឹងថា ក្រុមបេសកជនពិសេសកូរ៉េខាងត្បូងដែលនឹងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងនៅថ្ងៃស្អែកនេះ គឺមានលោក Chung Eur Yong ទីប្រឹក្សាសន្តិសុខជាន់ខ្ពស់របស់លោក ប្រធានាធិបតីកូរ៉េខាងត្បូង ដែលដឹកនាំក្រុមប្រតិភូ៥រូបសម្រាប់ការបំពេញទស្សនកិច្ចមួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here